រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំនិងនវាអនុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូzoom

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំនិងនវាអនុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូzoom

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តនៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី១៣ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៨៧នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

គោលបំណងមេរៀនវគ្គបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ គឺសិក្សាអំពីការយល់ និងស្គាល់អំពីខ្លួនឯងច្បាស់លាស់ ជារឿងសំខាន់ក្នុងភាពជាអ្នកដឹកនាំ និងយល់ដឹងអំពីកត្តានានាដែលអាចជួយយើងយល់ដឹងអំពីខ្លួនកាន់តែប្រសើរជាងមុន។ ទន្ទឹមនឹងនោះដែរក៏មានការធ្វើតេស្តវាស់វែង និងសិក្សារៀនសូត្រពីគន្លឹះមួយចំនួនដែលទាក់ទងនឹងការយល់ដឹងពីខ្លួនឯង និងស្វែងយល់អំពីសហភារតក្នុងការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងសម្រេចបានជោគជ័យយូរអង្វែង។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង