លោក ហាក់ ស៊ីម អភិបាលរងស្រុក ទទួលបន្ទុកវិស័យអប់រំ លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកមណ្ឌលសីមា ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុងស្រុក ខណ្ឌ មាន រយ:ពេល៣ថ្ងៃ (ថ្ងៃទី១០-១២) ដែលសហការរៀបចំដោយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ។
នៅសាលប្រជុំសាលាខេត្តកំពត
ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក