ដោយអនុវត្តនូវបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានសំណេះសំណាល ជូនដំណើរដល់កងអនុសេនាធំចល័ត ដែលត្រូវទៅបំពេញបេសកកម្មនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ និងបានអប់រំពង្រឹងវិន័យដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលមានខ្លឹមសារ ÷
១.ពង្រឹងវិន័យការសូមអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវ។
២.ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបាន តាមអ្វីតាមច្បាប់បានកំណត់។
៣.ត្រូវជៀសវាងឲ្យបានដាច់ខាតការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាលេងកីឡាហាត់ប្រាណដើម្បីសុខភាពរឹងមាំ។
សមាសភាពចូលរួមមានមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ និងមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ។
ថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ January 8, 2024