ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមគោរពជូនពរ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរកម្លាំងមាំមួន បន្តការដឹកនាំខេត្តកោះកុងឲ្យកាន់តែមានភាពរីកចម្រើននិងអភិវឌ្ឍន៍បន្តទៀត។
=======✓✓=======
ព្រឹកថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤