ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២០៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២០៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាទ្រទង់សមាជិកភាពសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រចាំឆ្នាំ២០២៣ ដែលបានមកពីការចូលរួមចំណែកពីថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺ ឬក្រុមគ្រួសារ បានថវិកាសរុបចំនួន ២.៨៧០.០០០៛ (ពីរលានប្រាំបីរយចិតសិបពាន់រៀល) ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីចូលរួមចំណែកបន្តក្នុងការងារមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះផ្សេងៗ ។