លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងអាជ្ញាធរភូមិតាចាត ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនមានជាគ្រឿង ឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារស្ត្រីមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរមានឈ្មោះ ចាន់ ម៉ាច អាយុ ៥៩ឆ្នាំ ជាប្រជាពលរស់នៅរដ្ឋភូមិតាចាត ។អំណោយជាថវិកាដែលបានផ្តល់ជូនសរុបចំនួន ២៧០,០០០ រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ១០០,០០០រៀល និងថវិកា គ.ក.ន.ក ឃុំ ចំនួន ១០០,០០០ រៀល ថវិការបស់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងអាជ្ញាធរភូមិ ចំនួន ៧០,០០០រៀល ។
រសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣