បន្ទាប់ពីការធ្វើលំហាត់យុទ្ធដំណើររបស់សិក្ខាកាមវគ្គពង្រឹងសមត្ថភាពយោធា របស់តំបន់ប្រតិបត្តិការសឹករងកោះកុង អស់រយៈពេល ២ថ្ងៃ ២យប់ មានចំងាយ ៣៨គីឡុម៉ែត្រ និងបានធ្វើការដោះស្រាយឧប្បត្តិហេតុលើភូមិសាស្រ្តជាក់ស្តែង រួចមកនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ ដែលបានធ្វើយុទ្ធដំណើរដល់គោលដៅដូចការគ្រោងទុក។ឆ្លៀតយកឱកាសនោះលោកមេបញ្ជាការផ្សព្វផ្សាយដល់សិក្ខាកាមទាំងអស់ពេលយុទ្ធដំណើរត្រឡប់ត្រូវខិតខំស្តាប់ការណែនាំ របស់គណគ្រប់គ្រងវគ្គ ដើម្បីឱ្យការធ្វើយុទ្ធដំណើរត្រឡប់ដល់គោលដៅទទួលបានជោគជ័យ និងលទ្ធផលល្អ។
សូមបញ្ជាក់ដែរថាយុទ្ធដំណើរត្រឡប់នេះ ចាប់ចេញពីទីបញ្ជាការកងវរសេនាតូចលេខ៣ ឆ្ពោះមកទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។
ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ December 29, 2023