លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រុមប្រឹក្សាឃុំអណ្ដូងទឹក មេភូមិ អនុភូមិ សមាជិក ប្រជាការពារ ភូមិជីមាល ក្រុមយុវជន ស ស យ ក ស្រុក ក្រុមយុវជនក្មេងវត្ត បានចុះសម្អាតបរិស្ថាន និងដាំកូនផ្កាក្រដាស់ចំនួន១៥០ដើម នៅរង្វង់មូលលោកតា សាយ ភូថង ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដើម្បីកែលម្អរបរិស្ថាន បង្កើនសោភ័ណ្ឌភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ធ្វើដំណើរកម្សាន្ត ដែលមកឈប់សម្រាកនៅទីនោះ ព្រោះស្រុកបូទុមសាគរ គឺជាស្រុកមួយក្នុងចំណោម ក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង។ ចូលរួមថែរក្សា អនាម័យ បរិស្ថាន ដើម្បីភូមិ ឃុំ ស្រុក របស់យើងទាំងអស់គ្នា!!!
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៣:០០នាទីរសៀល