លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា តំណាងលោកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោកអភិបាលរងស្រុក បានដឹកនាំក្រុមការងារសហការជាមួយលោកមេឃុំប៉ាក់ខ្លង នាំយកថវិកាចំនួន ១,៨០០,០០០រៀល និងនាំយកអំណោយអនុសាខាចូលរួមរំលែកទុក្ខគ្រួសារសពដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នៅតាមដងផ្លូវជាតិលេខ៤៨ ចំណុចភូមិនាងកុក មានឈ្មោះ ថំ ណាំ ភេទប្រុស ២៩ឆ្នាំ មានទីលំនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ថវិកាប្រគល់ជូន និងអំណោយរបស់អនុសាខា មានដូចជាៈ អង្ករ២០kg គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ មី០១កេស ទឹកសុទ្ធ០៤យួរ និងថវិកា ១០០,០០០រៀល
-ក្នុងនោះលោក សុខ ភិរម្យ អភិបាលស្រុក បានឧបត្ថម្ភថវិកា ៥០០,០០០រៀល
-លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ១,០០០,០០០រៀល
-លោកមេឃុំប៉ាក់ខ្លង ចំនួន ២០០,០០០រៀល
សរុបចំនួន ១,៨០០,០០០រៀល
ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល