លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុក បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាង រដ្ឋបាលខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមគណៈអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ង្វៀន ថាញ់ ញ៉ាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក