/ / /

ពិធីសម្ពោធ ការចាប់ផ្តើមអនុវត្តន៍គម្រោង” លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្ម កសិកម្ម និងទីផ្សារ (ហៅកាត់ថា STEER)”

លោកជំទាវ បានលើកឡើងថា ជាការពិតការអភិវឌ្ឍនានាតែងតែមានការចូលរួមពីសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការកសាងធនធានមនុស្ស ដើម្បីបង្កើនបច្ចេកទេស និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិបទអាស៊ានបច្ចុប្បន្ន។ រាជរដ្ឋាភិបាលតែម្នាក់ឯង ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងតម្រូវការប្រជាជនបាននៅឡើយ។ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តែទន្ទឹមនេះយើងក៏បានជួបនូវផលវិបាកជាច្រើនរួមមាន គុណភាព នៃការផលិត ការកែច្នៃ ប្រពៃណីនៃការដាំដុះ កង្វះទីផ្សារ និងការងារបច្ចេកទេស ការធ្លាក់ចុះ នៃធនធានធម្មជាតិ នឹងបម្រែបម្រួលអាកាសធាតុជាដើម…។ ហេតុនេះយើងត្រូវការចាំបាច់នូវដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអាជ្ញាធរដែនដី ធ្វើការសហការ និងបន្តការដោះស្រាយរួមគ្នា ដើម្បីអោយវិស័យកសិកម្មក្នុងខេត្ត របស់យើងកាន់តែប្រសើរជាងនេះ៕

ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ August 1, 2019

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    21/09/2026

    លោក ពេជ្រ សិលា  អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឪវាទដើម្បីចុះពិនិត្យនិងពង្រឹងការងារមួយចំនួយនៅ សាលាបឋមសិក្សាសម្តេចពិជ័យសេនាទៀបាញ់ថ្មស

  • ហេង គីមឆន/
    21/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបូជាសព មហាឧបាសិកា ហុង ឡាច ត្រូវជាជីដូនក្មេករបស់ អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ​បានដឹកនាំក្រុមការងារ  ចូលរួម​ជាមួយ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ហ៊ុនម៉ានីថ្នាក់កណ្តាល និង​បណ្តាខេត្តសរុបចំនួន​៨៣៧ នាក់ បានចូលរួម​ពិនិត្យជំងឺ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅវិទ្យាល័យកំពង់ស្ពឺ ភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺក្រោមអធិបតីភាព ឯកឧត្តម​ យ៉ក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ តំណាង​ដ៏ខ្ពស់ខ្ពស់ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញផ្តល់បទសម្ភាស ស្តីពី «គន្លឹះសុខភាព» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកមកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    សកម្មភាពថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ សេវាពិនិត្យ និងព្យាបាល៖ ពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ និងពិនិត្យផ្ទៃពោះ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    សកម្មភាពថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ សេវាពិនិត្យ និងព្យាបាល៖ ពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ និងពិនិត្យផ្ទៃពោះ។