រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រី បុគ្គលិកផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ធ្វើការអប់រំសុខភាពដល់អ្នកជំងឺ និងអ្នកកំដរ។

នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នី ឆ្នាំ២០២៣ មន្ត្រី បុគ្គលិកនៅផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ធ្វើការអប់រំសុខភាពដល់អ្នកជំងឺនិងអ្នកកំដរ អំពី <វិធីលាងសម្អាតដៃមុនពេលថែទាំទារក ដើម្បីបង្ការការចម្លងរោគទៅទារក> ។

ក្រៅពីការថែទាំ-ព្យាបាល គ្រប់ផ្នែកនៅក្នុងមន្ទីរពេទ្យតែងតែធ្វើការអប់រំសុខភាពជាប្រចាំដល់អ្នកជំងឺ និងអ្នកកំដរឱ្យយល់ដឹងអំពីការបង្ការជំងឺ និងការថែទាំ ព្យាបាលបឋមផ្សេងៗ ដែលពួកគាត់អាចចូលរួមអនុវត្តបាននៅគេហដ្ឋានដើម្បីឱ្យមានសុខភាពល្អ យល់ដឹងអំវិធីបង្ការជំងឺ និងរោគសញ្ញាជំងឺមួយចំនួន និងអាចមកទទួលសេវាការថែទាំ ព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេលវេលា នៅពេលមានបញ្ហាសុខភាពផ្សេងៗ ដែលនេះជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយអត្រាជំងឺ និងអត្រាឈានទៅរកភាពធ្ងន់នៃជំងឺ ដូចពាក្យស្លោកមួយបានពោលថា < ការពារប្រសើរជាងព្យាបាល> ស្របទៅតាមបេសកកម្មរបស់មន្ទីរពេទ្យ។

ថ្ងៃពុធ ១៥កើត ខែមិគសិរឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នី ឆ្នាំ២០២៣។

អត្ថបទទាក់ទង