រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតាតៃក្រោម បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ចុះចាក់មេក្រូផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី ជំងឺCovid-19

ស្រុកកោះកុង ៖ នៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រោយពីមានការណែនាំពីរដ្ឋបាលស្រុកកោះកុង ស្តីពីការផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 អាជ្ញាធរឃុំតាតៃក្រោម ដឹកនាំដោយលោក ធិន សម្បត្តិ មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ បានធ្វើការសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ បានធ្វើការចាក់មេក្រូផ្សព្វផ្សាយ នៅផ្ទះលោក ទេព ម៉ាឡា ជាប្រជាពលរដ្ឋ នៅក្នុងភូមិអន្លង់វ៉ាក់ ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងភូមិមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុសនេះ ។ ម៉្យាងទៀតថ្ងៃចូលឆ្នាំថ្មីក៏ខិតជិតមកដល់ ដូចនេះសូមបងប្អូនយើងរួមគ្នាការពារ និងថែសុខភាពខ្លួនឯងឱ្យបានល្អ ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង