ស្រុកស្រែអំបិល៖ កាលពីព្រឹក ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ដីពីការអនុវត្តបទបញ្ជាលេខ ០២ ប.ប., សេចក្ដីសម្រេចលេខ ០៣៩ ស.ស.រ. និងអនុក្រឹត្យលេខ ០៥០ អនក្រ.បក របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំលេខ ០០២/២០ ស.ណ.ន. របស់រដ្ឋបាលស្រុកស្រែអំបិល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ និងលោកមេឃុំទាំង ០៦ នៃស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ ប៊ួ សុភា