ថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
នៅវេលាម៉ោង ២:០០នាទីរសៀល លោក អ៉ឹង គី សមាជិកក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។
របៀបវារះនៃកិច្ចប្រជុំ ៖
១.បើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ
៣. ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៏ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំកោះកាពិ
៥. ឆ្លងរបាយការណ៏ប្រចាំខែធ្នូ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ
៨. បញ្ហាផ្សេងៗ
៩. បិទអង្គប្រជុំ
សមាសភាពចូលរួម ៖
- លោក ពុទ្ធិ សែន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ
- មេភូមិទាំង៣ភូមិ នៃឃុំកោះកាពិ
- ប្រធានសហគមន៍កោះកាពិ
- ប្រធានសហគមន៍កោះស្រឡៅ
- នាយកសាលាអនុវិទ្យាល័យកោះស្រឡៅ បឋមសិក្សាកោះស្រឡៅ បឋមសិក្សាកោះកាពិ និងបឋមសិក្សាឡាំដាំ
- សរុបចំនួន ១៩នាក់ ស្រី ០០នាក់ នៅសាលាឃុំកោះកាពិ ៕
អត្ថបទ : លឹម ឧត្តម