តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារី នឹងកុមារឃុំ បានសហការជាមួយលោក ហ៊ីន ហ៊ឺងមេភូមិទួលពោធិ៍ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលមានជំងឺប្រចាំកាយចំនួន២គ្រួសារ នឹងបាននាំយកគ្រឿងឧបភោគបរិភោគនឹងថវិកាមួយចំនួនជូនដល់គ្រួសារក្រីក្រ ដែលមានទីលំនៅស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រពភ:រដ្ឋបាលឃុំតានូន
————————————
ថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង២:០០នាទីរសៀល