លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានចូលរួមពិធីប្រកាសតែងតាំងសមាសភាពប្រធាន និងសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុក ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី និងសមាជិកអង្គពិធីពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មេបញ្ជាការកងកម្លាំងប្រដាប់វុធខេត្តទាំងបីប្រភេទ អភិបាលក្រុងស្រុក មេបញ្ជាការកងកម្លំាងប្រដាប់អាវុធស្រុកទាំងបីប្រភេទ មេឃុំ និងនាយប៉ុស្តិ៍។ ពិធីប្រារព្ធធ្វើនៅសាលប្រជុំតំបន់ប្រតិបត្តិកាតសឹករងកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
================
ថ្ងៃសុក្រ ១០ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣