ស្រុកស្រែអំបិល៖ កាលពីថ្ងៃសៅរ៍ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងព្រះវត្តមានព្រះគ្រូព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍អនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង និងមានការចូលរួមពីលោកមេឃុំ និង ស.ស.យ.ក. ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គ.ក្រ មី ម៉ាស់ សាប៊ូរលាងដៃ សាប៊ូរបោកខោអាវ និងជែលលាងដៃ ព្រមទាំងផ្សព្វផ្សាយ អប់រំ ណែនាំ អំពីការបង្ការ ការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ (Covid-19)។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលក៏បានពន្យល់បងប្អូនប្រជាពលរដ្ឋអំពីការអនុវត្តតាមបទបញ្ជាលេខ ០២ ប.ប. និងសេចក្ដីសម្រេចលេខ ០៣៩ ស.ស.រ. របស់រាជរដ្ឋាភិបាលផងដែរ។
ប្រភព៖ ប៊ួ សុភា