មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិជំនាប់ និងភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនឹងផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការ វិនិច្ឆ័យចំនួន០២ភូមិ ជាតំបន់ធ្វើការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាឃុំជំនាប់។

