លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិ ការលទ្ធកម្មស្រុក បានដឹកនាំគណ:កម្មាការធិការលទ្ធកម្ម ចុះពិនិត្យ និងប្រគល់ទទួល លើគម្រោងការងារជួសជុលផ្លូវបេតុងអាមេប្រវែង២៨៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១២ម៉ែត្រ លើក គ្រឹះក្រោមកម្រាស់០,២០ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ចំនួន១កន្លែង នៅភូមិនាងកុក ឃុំប៉ាក់ខ្លង និងការងារជួសជុលផ្លូវបេតុងអាមេប្រវែង ២៧៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ចំនួន ១កន្លែង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាមូល និធិស្រុកឆ្នាំ២០២៣) ។
ដោយបានការចូលរួមពី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកមេឃុំប៉ាក់ខ្លង មេភូមិ ក្រុមហ៊ុនទទួលការសាងសង និងប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល