លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា សហការជាមួយលោកមេឃុំប៉ាក់ខ្លង លោកអនុភូមិ និងសមាជិកភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសា ខាជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ចំនួន០៣គ្រួសារ នៅក្នុងឃុំប៉ាក់ខ្លង ។
-អំណោយដែលអនុសាខាជួយឧបត្តម្ភក្នុងមួយគ្រួសារទទួលបាន÷ អង្ករ២០គ.ក ទឹកបរិសុទ្ធ០២យួរ គ្រឿងឧបភោគបរិភោគ ០១កញ្ចប់
-លោកមេឃុំប៉ាក់ខ្លង បានចូលរួមក្នុងមួយគ្រួសារឧបត្ថម្ភថវិកា ៨០,០០០រៀល ។
ព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣