ស្រុកកោះកុង : ព្រឹកថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុកកោះកុង បានដឹកនាំលោក លោកស្រីសមាជិកក្រុមការងារអ្នកវាយតម្លៃថ្នាក់ស្រុក ចូលរួមប្រជុំដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីបំភ្លឺបន្ថែមខ្លឹមសារលក្ខណវិនិច្ឆ័យនៃសូចនាករសំខាន់ៗ នៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ ដែលរៀបចំដោយក្រុមការងារអាហារូបត្ថម្ភថ្នាក់ជាតិ តាមរយៈប្រព័ន្ធអនឡាញ(Zoom) នៅសាលប្រជុំសាលាស្រុកកោះកុង ។