/ / /

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ និងនវាអនុវត្តន៍ ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូzoom

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ និងនវាអនុវត្តន៍ ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូzoom។

រសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៤១នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ។

សូមរំលេចដែរថា ក្រសួងសុខាភិបាល បានបន្តវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលសមត្ថភាព ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ជាពិសេសក្នុងពង្រឹងគុណភាពសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីគាំទ្រកំណែទម្រង់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
December 19, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង