លោក ហាក់ ស៊ីម អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំវាយតម្លៃជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាចំណេះទូទៅរដ្ឋ ក្នុងស្រុកមណ្ឌលសីមា ដែលមានសមាសភាពចូលរួមមកពី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង មន្ទីរមុខងារសាធារណៈខេត្ត កោះកុង ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ នាយក និងគណៈកម្មការសាលាដែលមានជ្រើសរើសគ្រូកិច្ចសន្យា។
ជាលទ្ធផលជ្រើសរើសបានគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៦នាក់ ស្រី ៣នាក់ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល