/ / /

រដ្ឋបាលឃុំ ថ្មស សូមបំភ្លឺជូនសាធារណៈជន ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ កាលពីពេលថ្មីៗនេះ មានការចុះ ផ្សាយព័ត៌មានពីគណនីហ្វេសបុក (Facebook Page) ឈ្មោះ: Koh Kong Hote News ដែលបានបង្ហោះ នៅក្នុងបណ្តាញ សង្គម (Facebook) កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣ បានលើកឡើងចំពោះការ លក់ផ្ទះបាន ៣៦,០០០ ដុល្លារ

រដ្ឋបាលឃុំ ថ្មស សូមបំភ្លឺជូនសាធារណៈជន ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ កាលពីពេលថ្មីៗនេះ មានការចុះ ផ្សាយព័ត៌មានពីគណនីហ្វេសបុក (Facebook Page) ឈ្មោះ: Koh Kong Hote News ដែលបានបង្ហោះ នៅក្នុងបណ្តាញ សង្គម (Facebook) កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣ បានលើកឡើងចំពោះការ លក់ផ្ទះបាន ៣៦,០០០ ដុល្លារ សង បំណុល ធនាគារ និងសងគេផ្សេងៗទៀត ត្រូវបានលោកមេភូមិឈ្មោះ ជា សុថាវីរិទ្ធ និងលោក មេឃុំ ថ្មស លោក អិក កូន ច្របាច់ ករ ពលរដ្ឋខ្លួនឯង យកលុយសាហាវបំផុត ដោយមេភូមិ យកលុយ ២០០ដុល្លារ និងមេឃុំយកចំនួន ១,១០០ដុល្លារ ថ្លៃចុះហត្ថ លេខា នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលធ្វើឲ្យសាធារណៈជន និងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានយល់ច្រឡំ ។

រដ្ឋបាលឃុំ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ ណ សុភឿន និងប្រពន្ធឈ្មោះ មឿង នាម បានស្នើ ដល់ក្រុមការងារភូមិឃុំ ចុះវាស់វែងដីលំនៅឋានរបស់ខ្លួនដែលមានទំហំ (ទទឹងមុខ១១,៧០ម + ទទឹងក្រោយ៨,៤០ម) និង (បណ្តោយ១៨ម + ១៩ម) ដើម្បីផ្ទេរសិទ្ធិទៅឈ្មោះ ជា ហុកហ៊ាន និងប្រពន្ធឈ្មោះ ឡាន់ ហួង ដែលរស់នៅក្នុងភូមិថ្មស ក្នុងតម្លៃ ៣៥,០០០ ដុល្លារ ហើយចំពោះការរត់ការនោះ គឺក្រុមការងារមិនបានទាមទារ ដូចការលើកឡើងរបស់គណនីហ្វេសបុក (Facebook Page) ឈ្មោះ Koh Kong Hote News ដែលបានបង្ហោះ នៅក្នុងបណ្តាញសង្គម (Facebook) នោះឡើយ ជាក់ស្តែងឈ្មោះ ជីន សុកាន អ្នកគួកជេ និងជាអ្នករត់ការឯកសារផ្ទេរសិទ្ធិ ក្នុងតម្លៃ ១,១០០ ដុល្លារ (ក្នុងនោះ ៨០០ ដុល្លារ ជា ភាគរយអ្នក គួកជេ និង ៣០០ដុល្លារ ទៀតអ្នករត់ការនោះបានជូនក្រុមការងារ) ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ទទួលជ្រាបជា

ព័ត៌មាន ហើយសូមកុំមានការភ័ន្តច្រលំបន្តទៀត ។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

សូមអរគុណ????

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    08/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានទទួលស្វាគមន៍ លោក​ ជា​ សរៈវិទូ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្រ្តីបច្ចេកទេស​ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងដើម្បីចូលរួម «ពិភាក្សាការងារ និងការបង្វែរថវិកាចូលរដ្ឋវិញ» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    08/06/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង​ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ចាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រីក្នងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ 

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានសហការជាមួយលេខា ធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដែលដឹកនាំដោយលោក សួស តារារ័ត្ន ជំនួយការ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន (ប.ស.ប.ក) និងលោក ឃួន គឹមសុង មន្ត្រីការិយាល័យ ក.ធ.ប.នៃរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំកម្មវិធីផ្តល់គ្រាប់ពូជ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដើម្បីជម្រុញការដាំដុះជាលក្ខណៈគ្រួសារ សាលារៀន និងសហគមន៍នៅក្នុងឃុំទួលគគីរ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព គ្រាប់ពូជបន្លែចំនួន ១១៨គ្រួសារ