/ / /

រដ្ឋបាលសង្កាត់ស្ទឹងវែង បានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គកនក) ប្រចាំខែ ធ្នូ ឆ្នាំ ២០២៣ ដឹកនាំដោយ លោក កាយ ក្រុង ប្រធានគណ:កម្មាធិការ

រដ្ឋបាលសង្កាត់ស្ទឹងវែង បានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គកនក) ប្រចាំខែ ធ្នូ ឆ្នាំ ២០២៣ ដឹកនាំដោយ លោក កាយ ក្រុង ប្រធានគណ:កម្មាធិការ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១.ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង កំណត់ហេតុប្រជុំប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៣
២.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាកម្មសុខភាព
៣. រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍អំពី ការចេញសំបុត្រ អត្រានុកូលដ្ឋានគ្រប់ប្រភេទ
៥. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារស្រ្ដី និងកុមារនៅក្មុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៧.រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ
៨.រាយការណ៍ និងពិភាក្សាពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៩.រាយការណ៍ អំពីការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សង្កាត់ស្ទឹងវែង ទាំពីរភូមិ
១០.ពិភាក្សាអំពីការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
១១.ផ្សេងៗ

វេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣
December, 18 , 2023

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាប្រធានប្រតិភូ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង “ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅវិទ្យាល័យកោះស្ដេច និងវិទ្យាល័យព្រែកស្មាច់” នៃស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំស្ដីពីការដាក់ប្រើប្រាស់លេខកូដសេវាថ្មី សម្រាប់កម្រងសេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំកម្មវិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួន៤៨០ចង្ក្រាន ជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់អុស និងចូលរួមថែរក្សាបរិស្ថាន ព្រមទាំងជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ខេង គង់ អភិបាលរងស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងលោក លោកស្រី ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ