តាតៃក្រោម,ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣
លោក ហួន ណាក់ ជំទប់ទី២ បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ ជំនួយការឃុំ និងសមាជិកភូមិ រួមជាមួយ ប្រជាពលរដ្ឋ ចូលរួមជាមួយ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ គាំទ្រឃុំ សង្កាត់ ចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ជាមួយប្រជាពលរដ្ឋក្នុងដំណើរការសាងសង់ ផ្លូវលំក្រាលគ្រួសក្រហម ប្រវែង ៣,០៥៥ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។