លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុកបូទុមសាគ បានដឹកនាំ ក្រុមការងារលទ្ធកម្មស្រុក និងអាជ្ញាធរភូមិឃុំនៃរដ្ឋបាលឃុំអណ្តូងទឹក ចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវបេតុងអាមេ ១ខ្សែដែលមានវែង៦២០ម តភ្ជាប់ពីផ្លូវបេតុងអាមេដែលមានស្រាប់ចំណុចភូមិដូង ឆ្ពោះទៅភូមិជីមាល ដោយប្រើប្រាស់មូលនិធិ អភិវឌ្ឍស្រុកសម្រាប់ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិអណ្តូងទឹក និងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព៖រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៦កើតខែមិគសិរឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣