លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្តីពីបញ្ហាប្រឈម ការកត់ត្រាបញ្ជីស្នាមប្រាក់សន្សំ-កម្ចី ផែនការផលិតកម្ម ផែនការអាជីវកម្ម មានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី ១៣នាក់ និងចុះពិនិត្យ តាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង