មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងចុះពិនិត្យ តាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!
លោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្តីពីបញ្ហាប្រឈម ការកត់ត្រាបញ្ជីស្នាមប្រាក់សន្សំ-កម្ចី ផែនការផលិតកម្ម ផែនការអាជីវកម្ម ដែលមានអ្នកចូលរួមសរុប ១៤នាក់ ស្រី០៤នាក់ និងចុះពិនិត្យ និងតាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។