តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ បានចាត់ លោក សាង ស៊ីណេត អភិបាលរងទទួលបន្ទុកបានដឹកនាំមន្ត្រីសាលាស្រុក មេឃុំកណ្ដោល និងអនុភូមិតាំកន់ ចុះពិនិត្យទីតាំងស្នើសុំចាក់បំពេញអាចម៍ដីរបស់ឈ្មោះ ឡុង នីវ ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង ០៩:០០ នាទីព្រឹក