រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំកោះកាពិ និងប្រជាពលរដ្ឋ ចុះត្រួតពិនិត្យមើលដំណើរការនៃការងារជួសជុលផ្លូវបេតុង០១ខ្សែ នៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងកាងារជួសជុលផ្លូវបេតុងអាមេ បានដឹកនាំសមាជិកគណៈកម្មការស្រុក សហការជាមួយអាជ្ញាធរឃុំកោះកាពិ និងប្រជាពលរដ្ឋ ចុះត្រួតពិនិត្យមើលដំណើរការនៃការងារជួសជុលផ្លូវបេតុងដែលកំពុងដំណើរការ ឈូសឆាយដើម្បីរៀបចំគ្រឹះជួសជុលផ្លូវបេតុងអាមេ ចំនួន០១ខ្សែ បណ្ដោយប្រវែង ១ ០០៥ ម៉ែត្រ ទទឹងប្រវែង ៣ម៉ែត្រ កម្រាស់ ១២មម និងដាក់ស្លាកសញ្ញាចំនួន ០១ផ្ទាំង ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកកោះកុង ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ លោកស្រីអភិបាលរង បានណែនាំដល់ក្រុមហ៊ុនឱ្យផ្អាកដំណើរការការងារជាបណ្តោះអាសន្ន ដោយពិនិត្យឃើញថាក្រុមហ៊ុនមិនបានយកចិត្តទុកដាក់លើការឈូសឆាយ រៀបចំគ្រឹះឱ្យបានសមស្របតាមបច្ចេកទេស រង់ចាំការប្រជុំពិភាក្សាឡើងវិញរវាងរដ្ឋបាលស្រុកនឹងក្រុមហ៊ុន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជជែកពិភាក្សាការងារក្នុងការងារជួសជុលផ្លូវបេតុង ០១ខ្សែនេះ ឱ្យមានគុណភាពប្រើប្រាស់បានយូរអង្វែង ស្របតាមបច្ចេកទេស និងមាត្រដ្ឋានដែលបានសិក្សា។

អត្ថបទទាក់ទង