លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរស្រុក ឃុំ និងភូមិ នាំយកឈើចំនួន០៤គូប និងដែកគោលចំនួន១០សុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋសម្រាប់ជួសជុលស្ពានឈើមានជើង នៅចំណុចអាវឡាតាន់ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលរងនូវការខូចខាតដោយសារគ្រោះធម្មជាតិ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!