លោក ឡៅ ប៊ុនខេង នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) នៅថ្នាក់ស្រុកថ្មបាំង សម្រាប់ឆ្នាំ២០២៣
សិក្ខាសាលា មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរផែនការ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំងប្រាំមួយ តំណាងមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត និង អង្គការសង្គមស៊ីវិល ការិយាល័យជុំវិញស្រុក សរុប ៥៦នាក់ ស្រី ០៧នាក់ លទ្ធផលសម្រេចបានដូចតទៅ ៖
១/គម្រោងរបស់ស្រុក សរុប ៣០គម្រោង ទទួលបានការគាំទ្រសរុប ចំនួន ០៧គម្រោង(ក្នុង ០៧គម្រោង និងក្រៅ ០០គម្រោង)
២/គម្រោងរបស់ឃុំ
-ឃុំតាទៃលើ មានគម្រោងសរុប ២០គម្រោង ទទួលបានការគាំទ្រ ចំនួន ២០គម្រោង(ក្នុង ២០គម្រោង និងក្រៅ ០០គម្រោង)
-ឃុំប្រឡាយ មានគម្រោងសរុប ២៧គម្រោង ទទួលបានការគាំទ្រ ចំនួន ២១គម្រោង(ក្នុង ០៦គម្រោង និងក្រៅ ១៥គម្រោង)
-ឃុំជំនាប់ មានគម្រោងសរុប ២៤គម្រោង ទទួលបានការគាំទ្រ ចំនួន ២២គម្រោង(ក្នុង ០៧គម្រោង និងក្រៅ ១៥គម្រោង)
-ឃុំឬស្សីជ្រុំ មានគម្រោងសរុប ៣៥គម្រោង ទទួលបានការគាំទ្រ ចំនួន ២០គម្រោង(ក្នុង ១៣គម្រោង និងក្រៅ ០៧គម្រោង)
-ឃុំថ្មដូនពៅ មានគម្រោងសរុប ៤៤គម្រោង ទទួលបានការគាំទ្រ ចំនួន ១៩គម្រោង(ក្នុង ១០គម្រោង និងក្រៅ ០៩គម្រោង)
-ឃុំជីផាត មានគម្រោងសរុប ៤៤គម្រោង ទទួលបានការគាំទ្រ ចំនួន ១០គម្រោង(ក្នុង ១០គម្រោង និងក្រៅ ០០គម្រោង)
ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក December 11, 2023














