លោក ឡៅ ប៊ុនខេង នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦)ក្រុង សង្កាត់នៅសាលាក្រុងខេមរភូមិន្ទ។
សិក្ខាសាលា មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរផែនការ លោកអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ទាំងបី តំណាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និង អង្គការសង្គមស៊ីវិល ការិយាល័យជុំវិញស្រុក សរុប ៥៥នាក់ ស្រី ១១នាក់ លទ្ធផលសម្រេចបានដូចតទៅ ៖
១/គម្រោងរបស់ក្រុង សរុប ១៣២គម្រោង ទទួលបានការគាំទ្រសរុន ចំនួន ០២ គម្រោង(ក្នុង ១គម្រោង និងក្រៅ ០១គម្រោង)
២/គម្រោងរបស់សង្កាត់
-សង្កាត់ស្មាច់មានជ័យ មានគម្រោងសរុប ៥១គម្រោង ទទួលបានការគាំទ្រ ចំនួន ៣១គម្រោង(ក្នុង ៥គម្រោង និងក្រៅ ២៦គម្រោង)
-សង្កាត់ដងទង់ មានគម្រោងសរុប ៧៥គម្រោង ទទួលបានការគាំទ្រ ចំនួន ៣៣គម្រោង(ក្នុង ២៦គម្រោង និងក្រៅ ៧គម្រោង)
-សង្កាត់ស្ទឹងវែង មានគម្រោងសរុប ៥១គម្រោង ទទួលបានការគាំទ្រ ចំនួន ៣៤គម្រោង(ក្នុង ១២គម្រោង និងក្រៅ ២២គម្រោង)
ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ December 11, 2023



















