10/04/2020( 2:00pm)
........................................
លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកនាយករង លោកមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំទាំង៤ឃុំ មណ្ឌលសុខភាពទាំងបី និងគណៈកម្មការវត្តគ្រប់វត្តក្នុងស្រុកបូទុមសាគរ របៀបវារៈរួមមាន ៖
១.ផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាលេខ០២ បប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងសេចក្ដីសម្រេច លេខ៣៩ សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ បប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
២.ផ្សព្វផ្សាយអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើក ការឈប់សម្រាការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០
៣.បញ្ហាផ្សេងៗ
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
..........................................
ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
April 10, 2020