លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានបើកកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ។
ក្រោយពីបានប្រជុំ និងពិភាក្សាសម្របសម្រួលគ្នារួចមកភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
================
ថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង ០៨:០០ នាទីព្រឹក