លោក ហែម ប៊ុនយីម សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត ដែលបានរៀបចំឡើងដោយក្រសួងមហាផ្ទៃ សហការជាមួយកម្មវីធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-HABITAT) UNOPS ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ។ សិក្ខាសាលានេះមានគោលបំណងក្នុងគោលបំណងដើម្បីបង្ហាញដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីមូលដ្ឋានគតិយុត្ត (Legal Framework) គោលគំនិត (Conceptual Knowledge) គោលការណ៍ និងអភិក្រម (Principles and Approach) នៃការអភិវឌ្ឍទីក្រុងឆ្លាតនៅកម្ពុជា និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក។
សិក្ខាសាលានេះបានរៀបចំរយ:ពេល២ថ្ងៃ គឺថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Angkor Miracle Resort &SPA ខេត្តសៀមរាប ។
វេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃអង្ការ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
December, 12 , 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









