រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលា ស្ដីពី “វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី” នៅទីរួមខេត្តកោះកុង!!

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញស្វាគមន៍ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការទទួលបន្ទុកការងារសេដ្ឋកិច្ច និងឌីជីថល នៃក្រសួងកិច្ចការនារី និង ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងវគ្គសិក្ខាសាលា ស្ដីពី "វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី" ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ មន្ដ្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ទាំង២៥ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងរកកាលានុវត្តភាព និងសក្ដានុពលសម្រាប់ធ្វើការអភិវឌ្ឍសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងមន្ទីរកិច្ចការនារី ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ដ្រីក្នុងសេដ្ឋកិច្ចឌីជីថល ជាពិសេសការសម្របខ្លួននៅក្នុងបរិវត្តកម្មឌីជីថល។

ថ្ងៃពុធ ៩រោច ដល់ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង