មន្ទីរសុខាភិបាលខេត្តកោះកុង
លោកវេជ្ជ.ង៉ែត ចំរើន អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីផ្នែកលើកកំពស់សុខភាពមន្ទីរសុខាភិបាលខេត្ត១រូប ។
លោកវេជ្ជ. សៅ សូនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និង មន្ត្រីផ្នែកលើកកំពស់សុខភាពស្រុកប្រតិបត្តិ ។
លោក ខែម រត្ថា មន្ត្រីផ្នែកលើកកំពស់សុខភាពការិយាល័យសុខាភិបាស្រុកប្រតិបត្តិស្មាច់មានជ័យ និង មន្ត្រី ផ្នែកលើកកំពស់សុខភាពស្រុកប្រតិបត្តិ សរុប ០៥ រូប បានចូលរួមសិក្ខាសាលាពិនិត្យលទ្ធផលនៃការអនុវត្តន៍សកម្មភាពប្រចាំឆ្នាំ ២០២៣ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលប្រកប ដោយនិរន្តរភាព ។ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាល គាំទ្រដោយ គំរោងមូលនិធិសកល ដែលមានការចូលរួមពីមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កោះកុង ពោធិ៍សាត់ ក្រចេះ ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរី នៅ ភូមិគ្រឹះ នាងគង្ហីង ទីរូមខេត្តកំពង់ចាម ។
ថ្ងៃអង្គារ៨រោច-ព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥_៧ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
December 5-7, 2023