រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបលើកទី៧៥ ក្រោមប្រធានបទ «សិទ្ធិមនុស្ស ប្រព័ន្ធគាំពារសង្គម និងដំណោះស្រាយ» ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង

លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបលើកទី៧៥ ក្រោមប្រធានបទ «សិទ្ធិមនុស្ស ប្រព័ន្ធគាំពារសង្គម និងដំណោះស្រាយ» ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងមានការចូលរួមពីលោកអភិបាលរងស្រុកស្រែអំបិល នាយទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេឃុំកណ្តោល ជំទប់ទី១ឃុំជីខលើ និងតំណាងអង្គការ សមាគមន៍ជាគណៈអធិបតី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋភូមិធ្នង់ ភូមិប្រលាន ភូមិកណ្តោល ភូមិតាំកន់ នៃឃុំកណ្តោល ស្រុកបូទុមសាគរ និងភូមិឈូក ភូមិជីខ ភូមិព្រែកជីក នៃស្រុកស្រែអំបិល ចំនួន៤៥៦នាក់ ស្រី៣៣៩នាក់ ជាសមាជិក។ ពិធីនេះ ធ្វើឡើងនៅគេហដ្ឋាន លោក ជុំ ឈឿន ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទទាក់ទង