/ / /

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ០៣រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «សកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចនានា» នៅទីរួមខេត្តកំពត!

លោកស្រីប្រធានមន្ទីរ បានចាត់ លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោកស្រី ឈាន ចន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងមន្ដ្រី ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «សកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចនានា» ក្រោមអធិបតីភាព លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការ ទទួលបន្ទុកការងារជួញដូរ និងគ្រឿងញៀន នៃក្រសួងកិច្ចការនារី និងមានសមាសភាពចូលរួមពីមន្ដ្រីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានី /ខេត្តចំនួន ០៩ គឺខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តតាកែវ សរុបចំនួន ៥៥រូប (ស្រី ៤០រូប) នៅទីរួមខេត្តកំពត។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖

១- ពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីខេត្ត ដើម្បីផ្សព្វផ្សាយបន្តនៅតាមភូមិគោលដៅឲ្យមានចំណេះដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

២- ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងច្បាប់ដែលពាក់ព័ន្ធអាចការពារខ្លួន និងក្រុមគ្រួសារ។

ថ្ងៃអង្គារ ៨រោច ដល់ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ដល់០៧ ខែធ្នូ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    10/06/2026

    លោក តុង យ៉ាវ អភិបាលរង តំណាងលោកអភិបាលស្រុក បានដឹកនាំលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកបូទុមសាគរ ចូលរួមជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិកាគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មន្ត្រីកសិកម្មឃុំតានូន ចុះផ្ត​ល់គ្រាប់​ពូជ បន្លែ​ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ​

  • រដ្ឋបាលស្រុកបូទុមសាគរ/
    10/06/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំលោក សាញ ណា​រិទ្ធិ​ មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ចុះផ្ត​ល់គ្រាប់​ពូជ បន្លែ​ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ​ ដល់​ប្រជា​ពលរដ្ឋ​តាមបណ្តាឃុំ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    10/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និងលើកទិសដៅការងារបន្ត ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន (គ.ប.ឆ.ប)ពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    10/06/2026

    លោក ផាត់ បុល ប្រធានស្តីទី ការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការពិពណ៌នាអំពីមុខតំណែងវិជ្ជាជីវៈ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    10/06/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំបិទវគ្គ ស្តីពី«ធ្វើសវកម្មនៅខេត្តកោះកុង សម្រាប់ការិបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ»

  • ហេង គីមឆន/
    09/06/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១៣៩ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣