លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានទទួលជួបប្រជុំ ជាមួយប្រតិភូអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក សៅ ប្រសិទ្ធ ប្រធាននាយកដ្ឋានអធិការកិច្ច និងកិច្ចការរដ្ឋបាល ដើម្បីពិនិត្យ និងចុះស្រាវជ្រាវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន The Cambodiadaily ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ត្រី ក្នុងពន្ធនាគារខេត្តកោះកុង។
ជាលទ្ធផល ប្រតិភូ និងរដ្ឋបាលខេត្ត បានផ្តល់នូវការសាទរលើការសហការចុះស្រាវជ្រាវករណីចុះខាងលើ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីមានមូលដ្ឋានព័ត៌មានច្បាស់លាស់ ក្នុងការគោរពរាយការណ៍ជូនទីស្តីការក្រសួងមហាផ្ទៃវិញ។
ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣December 4, 2023