លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុកបានចូលរួមជាគណ:អធិបតីក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅអនុវិទ្យាល័យ ហ៊ុន សែន តានូនដោយមានការចូលរួមជាគណៈអធិបតីពីលោក ប៉ែន ស៊ីថុន សមាជិកក្រុមប្រឹក្សាស្រុក និងមានការចូលរួមជាភ្ញៀវកិត្តិយសពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធានអង្គភាពចំណុះសាលាស្រុក លោកមេឃុំតានូន ក្រុមប្រឹក្សាតានូន មេភូមិទាំងបួន លោកគ្រូអ្នកគ្រូ មាតាបិតាសិស្សនិងសិស្សានុសិស្សសរុបចំនួម២៣០នាក់ ស្រី១៣០នាក់ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣