លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជា អធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ស្ថិតនៅសាលាបឋមសិក្សាខ្សាច់ក្រហម ភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានការចូលរួមពី លោកមេឃុំ អាជ្ញាធរពាក់ព័ន្ធ ប្រធានកម្រង នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សា ។ ក្នុងនោះដែរលោក ហុង ប្រុស អភិបាលរងស្រុក បានអានតាមខ្លឹមសារទាំងស្រុង របស់សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើក បវសនកាលឆ្នាំសិក្សា២០២៣-២០២៤។
…………………………
ព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣