រដ្ឋបាលស្រុកស្រែអំបិល សហការជាមួយរដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេក្តីចម្រើនក្នុងការរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅស្រុកស្រែអំបិល ក្រោមអធិបតីភាពឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមវត្តមានរបស់លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបី ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក អាជ្ញាធរឃុំភូមិ ឃុំ និងចាស់ព្រឹទ្ធាចារ្យ នៅចំណុចគល់ស្ពានស្រែអំបិល ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។