ស្រុកស្រែអំបិល៖ កាលពីថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ការិយាល័យជំនាញ កម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំទាំង ០៦ នៃស្រុក និងអ្នកពាក់ព័ន្ធសរុបចំនួន២៤នាក់់។ ក្នុងកិច្ចប្រជុំនេះ បានលើកឡើងអំពីរបាយការណ៍ប្រចាំខែរបស់ការិយាល័យអង្គភាពជំនាញ និងរដ្ឋបាលឃុំ និងការផ្សព្វផ្សាយ អប់រំ ការពារ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19)។
ប្រភព៖ ប៊ួ សុភា