លោក សុប ប៉ាស្សារី អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំ លោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង លោកចៅសង្កាត់រងទី១ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង និងលោកមេភូមិ៤ លោកមេភូមិស្ទឹងវែង ចូលរួមក្នុងពិធីសួរសុខទុក្ខ និងប្រគល់អូប័រចំនួន ១៥គ្រឿង និងផ្ទះចំនួន១ខ្នង ជាអំណោយក្រោមការឧបត្ថម្ភពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋដែលមកពីបណ្តារក្រុងស្រុកដូចជា ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកបុទុមសាគរ ខេត្តកោះកុងក្រោមអធិបតីភាព ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិកាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមគណៈប្រតិភូអមដំណើរ។សមាសភាពអញ្ចើញចូលរួមមានលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត គណៈអុីមាំខេត្ត គណៈចលនាសាសនិកឥស្លាមខេត្ត គណៈអុីមាំម៉ាស្ជិត សមាជិក សមាជិកា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង។
ពធីនេះបានរៀបចំឡើងនៅបរិវេណវិហារភូមិ៤ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
វេលាម៉ោង៨:០០នាទី ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


















