ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងមន្រ្តីក្រុមឆ្លើយតបបន្ទាន់ចំនួន០១រូប បានចូលរួមសិក្ខាស្តីពី ការបញ្ចប់សេចក្តីព្រាងគោលការណ៍ណែនាំស្តង់ដាលើការគ្រប់គ្រង និងឆ្លើយតបព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ នៅសណ្ឋាគាររីចេនស៊ីអង្គរ ខេត្តសៀមរាប។ សិក្ខាសាលារៀបចំឡើងដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល សហការណ៍ជាមួយអង្គការសុខភាពពិភពលោកមកពីតំបន់WIPRO។
អង្គសិក្ខាសាលាមានគោលបំណងសំខាន់ធំៗចំនួន០៣:
១.ផ្តល់ការបណ្តុះបណ្តាលរំលឹក ស្តីពីវគ្គបណ្តុះបណ្តាលអ្នកនាំពាក្យសំរាប់ធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយប្រើប្រាស់ដកពិសោធន៍ពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងគោលការណ៍គ្រប់គ្រងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ (Infodemic)
២.បញ្ជាក់សុពលភាពនៃនីតិវិធីប្រតិបត្តិការស្តង់ដារ(SOP) លើការគ្រប់គ្រង និងឆ្លើយតបព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ
៣.បង្ហាញពីផែនការបណ្តុះបណ្តាល និងការអនុវត្តន៍គ្រប់គ្រងនិងឆ្លើយតបព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយសម្រាប់ឆ្នាំ២០២៤-២០២៥។
ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣
November 22, 2023