/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ បានរៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិត ស្តីពីការការសន្សំប្រាក់ ការកត់ត្រាបញ្ជីស្នាម ផែនការផលិត និងផែនការអាជីវកម្ម និងចុះតាមដានការប្រមូលផលដំណាំឪឡឺករបស់ប្រជាកសិករ

លោក គង់ មិនា ប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារកម្ពុជាប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) បានរៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម និងចុះតាមដានការប្រមូលផលដំណាំឪឡឺករបស់ប្រជាកសិករ បានចំនួន ១0គ្រួសារ នៅភូមិឈូក និងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

និងបានរៀបចំប្រជុំក្រុមអ្នកផលិត (រស្មីកសិកម្មចំការក្រោម) មានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០១នាក់ នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    14/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍វិនិយោគខេត្តកោះកុង (Koh Kong Investment Guide) និងវឌ្ឍនភាព នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី